Ronaldo ​ស៊ុត​នាទី​៩០+៦ ​ជួយ Juventus ​ឡើង​កំពូល​តារាង​វិញ​បាន​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ស៊ុត​បាល់​ប៉េណាល់ទី​នាទី​៩០+៦ ​ជួយ​ក្រុម Juventus ​ឡើង​ឈរ​កំពូល​តារាង​វិញ ​ក្រោយ​ពី​ឈ្នះ​ក្រុម ​Genoa ​២-១។

សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Juventus ​លេង​ក្នុង​ដី​ខ្លួន​ឯង សឹង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៅ​ហើយ ​ព្រោះ Bonucci ​រក​បាន​គ្រាប់​បាល់​នាទី​៣៦ ​ស្រាប់​តែ Kouame ​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ Genoa ​បាន​វិញ។ ​លទ្ធផល​ស្មើ​គ្នា ​១-១ ​នេះ ​អូស​បន្លាយ​រហូត​ដល់​នាទី​៩០+៦ ​ក៏​ Ronaldo ទទួល​បាន​បាល់​ប៉េណាល់​ទី​១​គ្រាប់​យក​ឈ្នះ​បាន ២-១ ​តែ​ម្ដង។

តាម​លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម Juventus ​ឡើង​ឈរ​នៅ​លេខ​១​កំពូល​តារាង​វិញ​ហើយ ​ដោយ​ឈ្នះ​ពិន្ទុ​ក្រុម Inter Milan ​១​ពិន្ទុ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ជ័យជម្នះ​មួយ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Sarri មិន​ទាន់​ស្គាល់​ចាញ់​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT