Rashford ​ស៊ុត Free-Kick ​យ៉ាង​ស្អាត ​ជួយ Man Utd ​ឈ្នះ Chelsea ​២-១​

ខ្សែ​ប្រយុទ្ធ Rashford ​បាន​ទាត់​បាល់​ហ្វ្រីឃីក​យ៉ាង​ស្អាត​បញ្ចូល​ទី ​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Chelsea ​បាន​ក្នុង​ពាន​រង្វាន់ League Cup ។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Man Utd ​ជា​អ្នក​នាំ​មុខ​មុន ​ដោយ Rashford ​ប៉េណាល់ទី​នៅ​នាទី​២៥ ​ក្នុង​តង់​ទី​១។ ​យ៉ាងណាមិញ ឈាន​ចូល​ដល់​តង់​ទី​២ ​នាទី​៦១Batshuayi ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​ឈាន​ដល់​នាទី​៧៣ ​កីឡាករ Rashford ​ដដែល​នេះ ​ទទួល​បាន​បាល់ Free-kick ​មួយ​ទៀត ​ហើយ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ស្អាត ​យក​ឈ្នះ​លើ​ក្រុម Chelsea ​បាន​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។

ពាន​រង្វាន់ League Cup ​នេះ ​ក្រុម​៨​ដែល​បាន​ឡើង​ទៅ​ជុំ​បន្ទាប់​រួម​មាន Man Utd, Man City, Liverpool, Aston Villa, Everton, Leicester City, Colchester ​និង Oxford  United៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT