សាហាវ​មែន​គូ​នេះ Liverpool ​បំបាក់ Arsenal ​បាន ​មាន​គ្រាប់​បាល់​ដល់​១៩​គ្រាប់​

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល​ប៉េណាល់ទី ៥-៤ ​ក្រោយ​ពី​លេង​ស្មើ​គ្នា ​៥-៥ ​នៅ​ម៉ោង​ប្រកួត​ក្នុង​ពាន​រង្វាន់ League Cup ។

ការ​ប្រកួត​ខាង​លើ​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ភ្នែក​មែនទែន ព្រោះ​ថា​មាន​គ្រាប់​បាល់​ច្រើន ​រហូត​ដល់​ដល់​១០​គ្រាប់​ទៅ​ហើយ​នៅ​ម៉ោង​ប្រកួត។ ​ក្រុម​ Arsenal ​បាន​នាំ​មុខ​ជាប់​រហូត​ដែរ ​ប៉ុន្តែ​ពួកគេ​មិន​អាច​រក្សា​សំណាញ់​ទី​បាន ​ដោយ​នៅ​នាទី​៩០+៤ ​ទៅ​ហើយ ​ក៏​ធ្លាយ​គ្រាប់​ទៀត។ ១​គ្រាប់​ចុង​ម៉ោង​របស់ Origi ​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុម Liverpool ​តាម​ស្មើ​ក្រុម Arsenal ​បាន ​៥-៥ ​នោះ។

ស្មើ​គ្នា​នេះ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​កាត់​សេចក្ដី​ដោយ​បាល់​ប៉េណាល់ទី។ ក្នុង​នោះ ​ក្រុម Liverpool ​ដែល​ជា​ម្ចាស់​ផ្ទះ​ស៊ុត​ចូល​ទាំង​៥​គ្រាប់​តែ​ម្ដង ខណៈ​ដែល Arsenal ​វិញ ​មិន​ចូល​១​គ្រាប់ ធ្វើ​ឱ្យ​លទ្ធផល Liverpool ​ឈ្នះ​ប៉េណាល់ទី ៥-៤ ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT