ដូចដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើនបានដឹង ក្លឹបបិសាចក្រហម Manchester United គឺជាស្តេចពានរង្វាន់ Premier League របស់អង់គ្លេសដែលបានឈ្នះពាននេះដល់ទៅ ១៣ សម័យកាល ខណៈនៅ FA Cup គឺកាំភ្លើងធំ Arsenal ដែលឈ្នះពានច្រើនដល់ទៅ ១៣ លើកដូចគ្នា។
ចុះចំណែកពាន Carabao Cup ឬ EFL Cup វិញ តើក្រុមមួយណាទៅ? ពាននេះចាប់កំណើតកើតមានតាំងពីឆ្នាំ ១៩៦០ ពោលមកទល់សព្វថ្ងៃមានអាយុកាល ៥៩ ឆ្នាំហើយ។ ការតតាំងពាននេះសោតក្រៅពីបានពាននិងប្រាក់រង្វាន់ មួយផ្សេងទៀតក៏ជួយឲ្យក្រុមដែលឈ្នះមានកៅអីអាចលេងនៅ Europa League ស្វ័យប្រវត្តិផងដែរ។
សម្រាប់ក្រុមឈ្នះ EFL Cup ច្រើនជាងគេ បានទៅលើហង្សក្រហម Liverpool ឈ្នះបាន ៨ លើក ខណៈ Man City លេខពីរឈ្នះបាន ៦ លើក និង Man Utd, Aston Villa, Chelsea បាន ៥ លើកស្មើគ្នា។ ចំណែកក្រុមឈរជើងឯករងច្រើនជាងគេនោះគឺ Arsenal មានដល់ទៅ ៦ លើក ខណៈលើកចុងក្រោយកើតឡើងនារដូវកាល ២០១៧/១៨៕ ប្រភព៖ Wikipedia