Pep ប្រាប់​ឲ្យ Barca ធ្វើ​រឿង​មួយ​នេះ ពេល Messi ​ត្រូវ​ចូល​និវត្តន៍​ទៅ

អ្នកចាត់ការ​ក្លឹប Manchester City លោក Pep Guardiola ជានិច្ចកាល​តែងតែ​រំឭក​ដល់​ឈ្មោះ​ Lionel Messi ក៏​ដូច​ជា​ពេលវេលា​ដែល​ខ្លួន​ធ្លាប់​បាន​ដឹកនាំ​នៅ​ក្លឹប​យក្ស Barcelona។

លោក​ Pep ​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​លោក​មាន​សំណាង​ដែល​មាន​កូន​ក្រុម​ដូច Messi, Iniesta, Xavi និង Alves អំឡុង​ពេល​លោក​ឈរ​ជើង​ដឹកនាំ។ ប្រាប់​សារព័ត៌មាន Catalunya Radio បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ​ថា៖ “មាន​គ្រូ​បង្វឹក​ល្អ​ជា​ច្រើន​ដែល​មិន​បាន​ឈ្នះ​អ្វី​ទាំង​អស់ ព្រោះ​ពួក​គេ​គ្មាន Messi ខណៈ​ខ្ញុំ​សំណាង​បំផុត​ដែល​មាន​គេ Xavi, Iniesta និង Alves ក៏​ដូច​ជា Pique ​ជា​ដើម”។

បន្ត​ដល់​រឿងរ៉ាវ​មួយ​ដែល Pep ស្នើ​ឲ្យ Barca ​ត្រូវ​ធ្វើ ពេល Messi ចូល​និវត្តន៍៖ “ថ្ងៃ​មួយ​ប្រសិន Messi ចូល​និវត្តន៍​ទៅ នោះ Barca ​ត្រូវ​រៀបចំ​កន្លែង​សម្រាប់​ធ្វើ​រូប​សំណាក​របស់​គាត់ ​ពោល​គឺ​ដូច​ជា​អ្វី​ដែល​ក្លឹប​បាន​គោរព​ដល់ Kubala ឬ Johan ​អ៊ីចឹង​ដែរ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT