Rafael ផ្ញើ​សារ​ទៅ​ប្រធាន​ក្លឹប Tottenham ឲ្យ​ចុះ​ហត្ថលេខា​យក​កីឡាករ​មួយ​រូប

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Spurs ​គឺ​លោក Rafael van der Vaart ​បាន​ទម្លាយ​ថា​លោក​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប Daniel Levy ឲ្យ​ចុះ​ហត្ថលេខា​យក​កីឡាករ Hakim Ziyech របស់​ក្លឹប Ajax នៅ​ពេល​ខាង​មុខ។

ទេពកោសល្យ​របស់​កីឡាករ​ហូឡង់​បាន​បង្ហាញ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ការ​លេង​នៅ​ Champions League ក៏​ដូច​ជា​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន Eredivisie និង​ជួយ​ហូឡង់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UNL ថែម​ទៀត​ផង។

Rafael ​បាន​ប្រាប់ NOS ថា៖ “ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​នឹង​មាន Ziyech នៅ Tottenham Hotspur ​ដោយ​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​កាន់​លោក Levy ​ថ្ងៃ​នេះ ដោយ​និយាយ​ថា​ឲ្យ​យក Ziyech មក ពេល​ចប់​រដូវ​កាល​នេះ”។

លោក​បន្ត៖ “ខ្ញុំ​ជឿជាក់​ថា​ Ziyech នឹង​ក្លាយ​ជា​តារា​លេចធ្លោ​មួយ​រូប​នៅ​ក្លឹប​ក្នុង​ទីក្រុង​ឡុងដុង ហើយ​ខ្ញុំ​ក៏​ជូនពរ​និង​សង្ឃឹម​ថា Spurs នាំ​យក​រូប​គេ​មក​ចូលរួម​ផង​ដែរ”៕ ប្រភព៖ DailyStar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT