លោក Zidane បានបញ្ជាក់ថា Gareth Bale សប្បាយចិត្តនៅក្លឹប Real Madrid ហើយមិនដែលមកនិយាយជាមួយលោកថាចង់ចាកចេញពីក្លឹបនេះឡើយ។
Bale អវត្តមានឱ្យក្រុម Real Madrid នៅយប់នេះ ដោយសារតែរូបគេបានទៅអង់គ្លេសជួបភ្នាក់ងារទីផ្សាររបស់ខ្លួន។ គេមិនដឹងច្បាស់ថាមានរឿងអ្វីនោះទេ ប៉ុន្តែ Zidane បានបញ្ជាក់ថា គឺជារឿងផ្ទាល់ខ្លួនប៉ុណ្ណោះមិនទាក់ទងការផ្ទេរចេញពី Real Madrid ឡើយ។ អ្នកចាត់ការក្រុម Real Madrid បានបន្ដទៀតថាកីឡាករជម្រើសជាតិវែលរូបនេះ សប្បាយចិត្តនៅ Real មិនចង់ចាកចេញទៅណា ដូចការចុះផ្សាយកន្លងមកនោះទេ។
បើទោះជាមានការបញ្ជាក់យ៉ាងនេះក្ដី ប៉ុន្តែគេនៅតែជឿជាក់ថាទំនាក់ទំនងរវាង Zidane និង Bale នៅតែមិនល្អឡើយ។ ដោយខែមករាខាងមុខនេះ ប្រសិនបើមានក្លឹបណាមួយហានថ្លៃ នោះ Real Madrid នឹងលក់ខ្សែប្រយុទ្ធលេខ១១នេះចេញជាក់ជាមិនខាន៕ប្រភព៖ Dailymail