ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្ហើបពីការវិលត្រលប់ទៅលេងនៅអេស្ប៉ាញវិញនៅលើបណ្ដាញសង្គម ក្រោយពីលោកចប់ភារកិច្ចនៅអាមេរិក។
បង្ហោះនៅលើបណ្ដាញសង្គម Instagram ដែលមានអ្នក Followers ៣៩លាននាក់ Zlatan បានបង្ហើបពីគម្រោងត្រលប់ទៅអេស្ប៉ាញវិញហើយ។ លោកបានលេងឱ្យក្រុម LA Galaxy ៥៦ប្រកួត រកបាន៥២គ្រាប់ ប៉ុន្តែប្រកួតចុងក្រោយនេះចាញ់ក្រុម Los Angeles FC។ ខ្សែប្រយុទ្ធវ័យជ្រេ ៣៨ឆ្នាំនេះ នៅមិនទាន់ចង់ចូលនិវត្តនៅឡើយទេ ដោយបញ្ជាក់ចង់លេងបាល់ទៀត ហើយគោលដៅបន្ទាប់អាចត្រលប់ទៅលេងនៅលីគ La Liga វិញ។
Zlatan ធ្លាប់លេងនៅអេស្ប៉ាញបាន២ឆ្នាំដែរ ជាមួយក្រុម FC Barcelona និងបានឈ្នះពាន La Liga, Super Cup , UEFA Super Cup និង FIFA Club World Cup ថែមទៀត៕ប្រភព៖ Dailymail