Barcelona ​លត់ ​Real Valladolid ​៥-១ ​ផុយ​ឡើង​កំពូល​តារាង La Liga ​

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​៥-១ ​យ៉ាង​ងាយ​ស្រួល​បំផុត ដើម្បី​យក​តំណែង​លេខ​១​កំពូល​តារាង​វិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១០​នេះ​។

៥​គ្រាប់​ដែល​ធ្វើ​បាន​កាល​ពី​យប់មិញ​នេះ ​គឺ​មាន​២​គ្រាប់​ចេញ​ពី​ជើង​របស់ Messi ​ផ្ទាល់។ ​អ្វី​ដែល​ពិសេស​ទៀត​នោះ ​យប់មិញ​ប្រធាន​ក្រុម​រូប​នេះ​រក​គ្រាប់​បាល់​បាន​ដោយ Free-Kick ​ចូល​ទៀត​ហើយ។ វា​ជា​គ្រាប់​បាល់ Free-Kick ​ទី​៥០​ហើយ​ក្នុង​អាជីព​បាល់ទាត់​របស់ Messi ​។ ​ដោយ​ចំនួន​៥០​នេះ គឺ​មាន​៤៤​គ្រាប់​នៅ​ក្រុម Barcelona ​និង​៦​គ្រាប់​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

រំលឹក​ថា​បើក​រដូវកាល​ពេល Messi ​កំពុង​រង​របួស ​ក្រុម Barcelona ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​បរាជ័យ​និង​ស្មើ​ជាប់​រហូត។ យ៉ាងណាមិញ ​តាំង​ពី Messi ​អាច​លេង​វិញ​បាន ​ក្រុម​អ្នក​មាន​បុណ្យ ​ពិត​ជា​ខ្លាំង ​និង​ទទួល​បាន​ជ័យជម្នះ​រហូត​ដល់​ឈរ​នៅ​កំពូល​តារាង​វិញ​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT