ម៉ាត់ ណូរុន និង ចាន់ វឌ្ឍនាកា ត្រឡប់មកបំភ័យព្រះខ័នរាជមុនវគ្គផ្តាច់ព្រ័ត្រពានសម្តេច

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និង ម៉ាត់ ណូរុន ត្រឡប់មកហ្វឹកហាត់ជាមួយក្រុមបឹងកេតបានវិញហើយ ក្នុងសប្តាហ៍នេះ។ វត្តមានអ្នកទាំងពីរទំនងបង្កើនក្តីបារម្ភចំពោះក្រុមព្រះខ័នរាជដែលនឹងត្រូវប៉ះបឹងកេត នាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN។

វឌ្ឍនាកា ទើបតែរបួសនៅប៉ុន្មានប្រកួតចុងក្រោយនៃលីគកំពូលនេះ ខណៈណូរុនបានសម្រាកជិតមួយឆ្នាំទៅហើយ។ អ្នកទាំងពីរត្រូវបានគេកត់សម្គាល់ថា ជាខ្សែប្រយុទ្ធមានគុណភាពបញ្ចប់ទីល្អក្នុងពិភពបាល់ទាត់កម្ពុជា។

ដោយឡែកសម្រាប់ព្រះខ័នរាជ ក៏កំពុងត្រូវការឈ្នះពាន២ក្នុងមួយរដូវកាលដូចគ្នា។ ក្រុមលោក Conor Nestor ទើបតែលើកពាន MCL ក្នុងសប្តាហ៍នេះប៉ុណ្ណោះ។ យ៉ាងណាក្តី ពួកគេពិតជាចង់ឈ្នះពានដែលខ្លួនកំពុងកាន់កំណត់ត្រាឈ្នះច្រើនជាងគេនេះកាន់តែខ្លាំង។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT