លោក Jaap Stam បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុម Feyenoord ហើយ ក្រោយពីដឹកនាំក្រុមចាញ់ក្រុម Ajax ៤-០ កាលពីចុងសប្ដាហ៍កន្លងទៅ និងធ្លាក់ចំណាត់ថ្នាក់ដល់ពាក់កណ្ដាលតារាង។
អតីតខ្សែការពារជម្រើសជាតិហុល្លង់ខាងលើនេះ ទើបចូលដឹកនាំក្រុម Feyenoord កាលពីដើមរដូវកាលនេះទេ ប៉ុន្តែដោយសារលទ្ធផលមិនល្អ ក្រុមធ្លាក់ដល់ចំណាត់ថ្នាក់ទី១២ក្នុងតារាង ទើបលោកសម្រេចចិត្តចាកចេញតែម្ដង។ ការចាកចេញនេះ ត្រូវបានក្លឹបបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់ខ្លួន។
ក្រោមការដឹកនាំរបស់អ្នកចាត់ការខាងលើនេះ ក្រុម Feyenoord លេងឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងការលេង១១ប្រកួតកន្លងមក។ លោក Stam បាននិយាយដោយខ្លួនឯងថា៖ “ខ្ញុំបានគិតពីវា ហើយកាសម្រេចចិត្តរបស់ខ្ញុំគឺចាកចេញដើម្បីឱ្យក្លឹបនេះស្វែងរកអ្នកមកជំនួស និងធ្វើឱ្យក្រុមប្រសើរឡើងវិញ”៕ប្រភព៖ Dailymail