ក្រុម Manchester City កំពុងស្វែងរកកីឡាករដើម្បីមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធ Leroy Sane ហើយ ក្រោយពីក្លឹប Bayern Munich តាមប្រមាញ់មិនឈប់សោះ។
ក្រុមរបស់លោក Pep មើលឃើញ Mikel Oyarzabal របស់ក្រុម Real Sociedad ដែលមានតម្លៃ៦៧លានផោន។ ខ្សែប្រយុទ្ធរូបនេះរកបាន២៨គ្រាប់ក្នុងការលេង២រដូវកាលមកនេះ។ ការលេងបានល្អនេះហើយ ទើបបានជាក្រុម Man City ទាក់ទងទិញយក ដើម្បីមកជំនួសតំណែងរបស់ Sane ប្រសិនបើក្លឹបពិតជាត្រូវលក់គេចេញមែន។
Sane ត្រូវបានក្លឹប Bayern Munich ព្យាយាមទិញយកតាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែដោយសារតែ Man City ទារថ្លៃពេក ទើបមិនអាចផ្ទេរចេញបាន។ ដោយសារតែក្រុមយក្សអាល្លឺម៉ង់មិនព្រមបញ្ឈប់ការចង់បានរបស់ពួកគេ ទើប Man City ត្រៀមជើងព្រួលរកកីឡាករជំនួសឱ្យហើយ មុនពេលលក់ចេញ៕ប្រភព៖ Dailymail