តំណែង​កំពូល​តារាង​របស់ Granada អាច​ត្រូវ​ប្រែប្រួល​នៅ​យប់​នេះ​ហើយ

Granada ដែល​កំពុង​ឈរ​ជើង​នៅ​កំពូល​តារាង LaLiga ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​នោះ នៅ​រាត្រី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​គ្រប់​យ៉ាង​អាច​នឹង​ប្រែប្រួល ​បន្ទាប់​ពី​ជំនួប​ជុំ​ទី ១០ របស់ Barcelona ​ត្រូវ​ចាប់ផ្ដើម ខណៈ At Madrid ជុំ​ទី ១១ ក៏​លេង​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា។

នា​វេលា​ម៉ោង ០១:០០ នាទី​ព្រឹក​ថ្ងៃ​ពុធ Alaves ​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Atletico ខណៈ Barcelona ​ត្រូវ​ស្វាគមន៍​ Real Valladolid ក្នុង​ទឹកដី Camp Nou។

ប្រសិន​អ្នក​មាន​បុណ្យ​អាច​ទទួល​ជ័យជម្នះ នោះ ៣ ពិន្ទុ​នឹង​រុញ​ឲ្យ​ខ្លួន​ឡើង​មក​ឈរ​កំពូល​តារាង LaLiga វិញ ហើយ Granada អាច​នឹង​ធ្លាក់​មក​លេខ ២ ឬ​លេខ ៣ វិញ។ ​នេះ​យើង​មិន​ទាន់​រាប់​ក្លឹប Real Madrid ដែល​សល់ ១ ប្រកួត​ក្នុង​ដៃ​ដូច​គ្នា តែ​ស្តេច​ស​ប៉ះ Leganes នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ក្រោយ​ខកខាន​ប្រកួត​ចុង​សប្តាហ៍​​ដោយ​សារ​ការ​ពន្យារពេល El Clasico៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT