នេះជាបរាជ័យធំបំផុតរបស់អាល្លឺម៉ង់ ដោយធ្លាក់ត្រឹមវគ្គក្នុងពូលប៉ុណ្ណោះ នាព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រោយពីចាញ់ក្រុមកូរ៉េខាងត្បូង ២-០។
លោក Joachim Low គ្រូបង្វឹកក្រុមអាល្លឺម៉ង់បានបញ្ជាក់ក្រោយការប្រកួតថា៖ “យើងធ្លាក់ក្នុងពូលនេះ គឺសក្ដិសមហើយ ចំពោះកម្រិតនៃការលេងរបស់យើងនាពេលបច្ចុប្បន្ននេះ។ វាពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនសម្រាប់បរាជ័យនេះ។ ការប្រយុទ្ធរបស់យើងមិនល្អ បើទោះជាមានឱកាសច្រើនប៉ុន្តែធ្វើមិនបានសម្រេច។ ទំនុកចិត្តនៃការលេងរបស់យើង យប់មិញនេះបានស្លាប់បាត់តាំងពីចាប់ផ្ដើមមកម្ល៉េះ”។
ជាមួយនឹងបរាជ័យធ្ងន់ករនេះដែរ Mats Hummels ខ្សែការពារម្នាក់ក្នុងជម្រើសជាតិអាល្លឺម៉ង់បាននិយាយដែរថា៖ “នេះគឺពិតជាធ្ងន់ធ្ងរពេកហើយសម្រាប់អាល្លឺម៉ង់ យើងមិនអាចឡើងវគ្គបន្ដបាន វាពិតជាធ្វើឱ្យអ្នកគាំទ្រអាល្លឺម៉ង់ឈឺចាប់ខ្លាំងណាស់។ ក្នុងនាមខ្ញុំជាកីឡាករ ខ្ញុំពិតជាសុំទោសពួកគេជាខ្លាំង”។
នេះគឺជាការធ្លាក់ក្នុងពូលលើកដំបូងហើយសម្រាប់ក្រុមអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ១៩៣៨មក។ ក្រុមខ្លាំងមួយនេះ កម្រលេងអន់ខ្លាំងណាស់ ជាពិសេសក្នុងកម្មវិធីធំៗដូច្នេះ៕ប្រភព៖ DailyMail