ក្លឹប Besiktas កំពុងត្រូវបានគេរាយការណ៍ថាត្រៀមនឹងបញ្ចប់កុងត្រាខ្ចីជើងជាមួយអ្នកចាំទី Liverpool គឺ Loris Karius ក្នុងពេលដ៏ខ្លីខាងមុខនេះ។
បង្ហាញខ្លួន ៤៦ ប្រកួតសរុបឲ្យក្លឹបថ្មីតាំងពីខែសីហា ឆ្នាំ ២០១៨ តែ Karius នៅតែបង្កើតកំហុសម្តងហើយម្តងទៀត ដែលយោងតាមសារព័ត៌មាន Takvim សង្កត់ធ្ងន់ថាពីក្រោយការផ្លាស់ប្តូរនេះ អនាគតអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់គឺកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង។
ប្រភពបានបន្តថា Besiktas នឹងនាំយកចំណូលថ្មី Fabri របស់ក្លឹប Fulham មកជំនួសដៃ Karius នៅឆ្នាំក្រោយនេះ៕ ប្រភព៖ Sportsmole