ឈាវ បូរ៉ា និងស្តេចអុកចត្រង្គ ៨រូបផ្សេងទៀត ត្រៀមទៅប្រកួតនៅបុណ្យសមុទ្រខេត្តកំពត

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ចម្រាញ់បានកីឡាករកម្រិត២ចំនួន៨រូប ដើម្បីត្រៀមទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅបុណ្យសមុទ្រនាខេត្តកំពត នាខែធ្នូខាងមុខ។

មុនទទួលបានជើងខ្លាំងទាំង៨ សហព័ន្ធបានជម្រុះកីឡាករ៣៩នាក់នេះ ចែកជា៨ពូល ប្រកួតរហូតរកឃើញជើងឯក។ ក្នុងនោះចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សុខ លីមហេង ទទួលប្រាក់រង្វាន់ចំនួន ១លាន២សែនរៀល, លេខ២ កីឡាករ រស់ រិទ្ធីយ៉ា ប្រាក់រង្វាន់ ១លានរៀល, លេខ៣ កីឡាករ ឆយ វីរ៉ា ៨០ម៉ឺនរៀល និងលេខ៤ កីឡាករ គុជ ពិសិដ្ឋ ទទួលបានប្រាករង្វាន់ ៦០ម៉ឺនរៀល។ ម្ចាស់ជ័យលាភីទាំង៤នាក់នេះ រួមទាំងកីឡាករខ្លាំងៗចុងក្រោយ៤នាក់ផ្សេងទៀត (កីឡាករ មាស សុភ័ក្ត្រ, ញឹម វណ្ណារ៉ូ, យ៉ាន សុខលាង និងឈាវ បូរ៉ា) សរុប៨នាក់ នឹងត្រូវទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ ជាមួយកីឡាករខ្លាំងៗ៨នាក់ផ្សេងទៀត ប្រចាំខេត្តកំពត ដើម្បីប្រកួតដណ្តើមជ័យលាភី នាថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។

កីឡាករអុកមានឈ្មោះបោះសម្លេងខ្លាំងតាំងពីមានការប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាននាខេត្តសៀមរាប។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT