Hazard៖ “ស្នង​អាវ​លេខ ៧ របស់ Cristiano មិន​ជា​រឿង​ស្រួល​នោះ​ទេ”

Eden Hazard ​បាន​ទម្លាយ​ជាក់ច្បាស់​នៅ​ថ្មីៗ​នេះ ថា​ការ​ដែល​ស្នង​អាវ​លេខ ៧ របស់ Cristiano Ronaldo គឺ​ពិត​ជា​រឿង​ដ៏​លំបាក​បំផុត។

ក្រោយ​ចាយ​ពេល​ប៉ុន្មាន​ខែ​ផ្លាស់​មក​ចូលរួម​នៅ Real Madrid អតីត​ខ្សែ​ប្រយុទ្ធ Chelsea មិន​ទាន់​ជា​សម្រេច​ផ្លែផ្កា​ជា​ដុំកំភួន​នោះ​ឡើយ ក្រោម​ការ​ប្រើប្រាស់​អាវ​លេខ ៧ នៃ​អតីត​កីឡាករ​ក្នុង​ក្រុម Cristiano Ronaldo។

​ប្រាប់ Real Madrid TV៖ “ការ​ដែល​ស្នង​អាវ​នេះ​បន្ទាប់​ពី Cristiano គឺ​ជា​រឿង​ដ៏​លំបាក ព្រោះ​គាត់​មាន​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ជា​ច្រើន”។

ទាក់ទិន​នឹង​ការ​ប្រកួតប្រជែង​នៅ​រដូវ​កាល ២០១៩/២០ Hazard បន្ថែម៖ “យើង​នឹង​លះបង់​ដើម្បី​យក​ជ័យជម្នះ​គ្រប់​យ៉ាង ហើយ​ត្រូវ​លើក​ពាន​ឲ្យ​បាន ដោយ​ខ្ញុំ​ដឹង​ថា Champions League វា​សំខាន់​ណាស់ ហើយ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ឈ្នះ​វា”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT