គ្មាន​ក្លឹប​អឺរ៉ុប​ណា​ហ៊ាន​ឲ្យ​កីឡាករ​ត្រាំ​របួស ១៧ លាន/ឆ្នាំ​ទេ លើកលែង​តែ​ក្លឹប​មួយ​នេះ

អនាគត​របស់ Gareth Bale នៅ​តែ​មិន​ទាន់​អាច​ឆ្លើយចេញ ក្រោយ​ពេល​ការ​ខកខាន​នៅ​លើ​ទីលាន​ប្រកួត​ចេះ​តែ​បន្ក​កើត​មាន​ឥត​ឈប់ បូក​ផ្សំ​នឹង​ភាព​រកាំរកូស​រវាង​គ្រូ​បង្វឹក​លោក Zinedine Zidane ដែល​មិន​អាច​ដោះស្រាយ​រួចរាល់​ផង​នោះ។

៦ រដូវ​កាល​របស់ Bale ​នៅ Real Madrid គឺ​មាន​តែ ៥៣ ភាគរយ​ប៉ុណ្ណោះ​ដែល Bale ​បាន​ចូលរួម​ការ​ប្រកួត សេសសល់​ប៉ុន្មាន​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​ខកខាន​ដោយ​សារ​បញ្ហា​របួស​ទាំង​អស់។ បច្ចុប្បន្ន​ពុំ​មាន​ក្លឹប​នៅ​អឺរ៉ុប​ណា​មួយ ដែល​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​ Bale ដល់​ទៅ ១៧ លាន​អឺរ៉ូ/ឆ្នាំ (កាត់​ថ្លៃ​ពន្ធ) ដើម្បី​ទាញ​ឲ្យ​គេ​មក​ចូលរួម​នោះ​ទេ ព្រោះ​ដោយ​សារ​កំណត់ត្រា​របួស​ដែល​ពិបាក​នឹង​ព្យាករណ៍​មួយ​នេះ។

ផ្ទុយ​ទៅ​វិញ​មាន​តែ​ក្លឹប​នៅ​ប្រទេស​មួយ​គត់ ដូច​ជា Shanghai Shenhua ដែល​ស្ថិត​ក្នុង​ការ​ចរចា​រវាង​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ Real Madrid ហើយ​ហ៊ាន​ចំណាយ​ដល់​ទៅ ២៥ លាន​អឺរ៉ូ/ឆ្នាំ លើ​ថ្លៃ​ពលកម្ម ដោយ​នេះ​កាត់កង​ថ្លៃ​ពន្ធ​រួចរាល់​ថែម​ទៀត។

ចំពោះ​បញ្ហា​ដែល​ជា​មន្ទិល​គឺ​ទាក់ទិន​នឹង​តម្លៃ​ខ្លួន​ដែល Real Madrid ​បាន​ស្នើ​ពី​ក្លឹប​ចិន រហូត​ដល់​ទៅ ៣០-៤០ លាន​អឺរ៉ូ​លើ​ការ​ដោះដូរ​សម្រាប់ Bale តែ Shenhua នឹង​ពិបាក​ចាយ​ខ្លាំង​បំផុត ព្រោះ​ដោយ​សារ​ច្បាប់​បាល់ទាត់​របស់​ប្រទេស​ចិន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT