ព្រះខ័នរាជស្វាយរៀង ឈ្នះពានបាន៦០លាន តែមិនច្បាស់កៅអី AFC CUP

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកពានលីគកំពូលកម្ពុជារួចរាល់ក្នុងសប្តាហ៍នេះ ប៉ុន្តែក្រុមមានមូលដ្ឋានៅខេត្តជាប់ដែនវៀតណាមមួយនេះ ពុំទាន់ច្បាស់ថាបានលេងពាន AFC CUP ដែលស្ថិតក្នុងកម្រិតទី២ប្រចាំអាស៊ីនៅឡើយទេ។

នេះជាប្រធានបទក្តៅ ខណៈកាលពីសប្តាហ៍មុន AFC ទើបតែពិន័យសហព័ន្ធពីបទដែលពាក់ព័ន្ធនឹងការឲ្យ Licensing ទៅកាន់ក្លិបលេង AFC CUP 2019។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះវិញ ក្លិបដែលមាន AFC Club Licensing ស្រាប់ មានតែបឹងកេតនិងភ្នំពេញក្រោន។ ក្នុងន័យនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់ច្បាស់ថាបានអជ្ញាប័ណ្ឌក្លិបអាជីពនេះ ដើម្បីបំពេញលក្ខខណ្ឌចូលលេង AFC។​

គួរបញ្ជាក់ថា ក្លិបជើងឯកលីគកម្ពុជា នឹងទទួលបានកៅអីទៅលេងវគ្គជម្រុះ AFC CUP ទល់នឹងក្រុមក្នុងតំបន់ដូចជាទីម័រខាងកើត និងឡាវ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT