Pacquiao ​និង Jack Ma ​បោះ​សម្ដី​ឌឺ​ដង​ដល់ Floyd ​ធ្ងន់​ៗ​ដល់​ហើយ​

Manny Pacquiao ​និង Jack Ma ចាប់​ផ្ដើម​បោះ​សម្ដី​ទៅ​កាន់ Floyd Mayweather ​ហើយ ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ប្រដាល់​អាមេរិក​ឡើង​សង្វៀន​វិញ​នៅ​ពេល​ខាង​មុខ​នេះ​។រឿង Pacquiao ​និង Floyd ​គ្រោង​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​នេះ ​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន ហើយ​ក៏​ស្ងាត់​ទៅ​វិញ ​ព្រោះ Floyd ​មិន​មាន​ការ​តបត​អ្វី​ឡើយ។ ​ដោយ​ឡែក​នៅ​ម្សិលមិញ​នេះ ​ក៏​មាន​វីដេអូ​ខ្លី​មួយ ​ដែល Pacquiao ​កំពុង​បង្ហាត់​លោក Jack Ma ​មហាសេដ្ឋី​របស់​ប្រទេស​ចិន។ ​

ក្នុង​វីដេអូ​នោះ ​អ្នក​ប្រដាល់​ហ្វីលីពីន​បាន​បោះ​សម្ដី​ថា​៖ “ប្រសិន​បើ​អ្នក​ចង់​ប្រកួត​ពិត​មែន ​ប្រកួត​ជាមួយ​ខ្ញុំ…​ប្រសិន​បើ​អ្នក​គ្រាន់​តែ​ចង់​បង្អួត​ទេ ​ប្រកួត​ជាមួយ​មិត្ត​របស់​ខ្ញុំ​ទៅ (Jack Ma)”។ជាមួយ​គ្នា​នោះ​ដែរ ​សេដ្ឋី​ប្រាក់​វាល់​លាន​របស់​ចិន ​ក៏​បាន​និយាយ​ដែរ​ថា៖ “យេស ​ខ្ញុំ​ត្រៀម​រួច​ហើយ គ្រប់​ពេល ​គ្រប់​កន្លែង ក្រុម​របស់ Manny ​ត្រៀម​រួច​រាល់​ហើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT