Messi ​៖​ចាញ់​នៅ​អេស្ប៉ាញ​ធម្មតា ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន ​អ្នក​មិន​អាច​ចេញ​ពី​ផ្ទះ​ទេ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ការ​ចាញ់​នៅ​ក្លឹប​ក្នុង​ប្រទេស​អេស្ប៉ាញ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ​បើ​ចាញ់​មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ឡើយ។ប្រធាន​ក្រុម Barcelona ​បាន​លើក​ឡើង​ថា​រូបគេ​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​រក​គ្រាប់​បាល់​ឡើយ។ ​លោក​ចូល​ចិត្ត​គ្រប់គ្រង​បាល់​និង​ចែក​បាល់​លេង​ច្រើន​ជាង​គេ ​ស្ថិត​នៅ​ក្នុង​ប្រអប់​ដើម្បី​រក​គ្រាប់​បាល់។ ​ប្រសិន​បើ​មិន​បាន​ប៉ះ​បាល់​យូរ ​នោះ Messi ​នឹង​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​តែ​ម្ដង។ ​បុរស​វ័យ​៣២​ឆ្នាំ​នេះ ​ថា​បច្ចុប្បន្ន​ខ្លួន​កំពុង​តាមដាន​ការ​ប្រកួត ​និង​វិភាគ​ថា​ប្រកួត​ណា​ត្រូវ​លេង​យ៉ាង​ណា ដើម្បី​ឈ្នះ។

ជាមួយ​រឿង​លេង​ប្រកួត​នេះ​ដែរ Messi ​ក៏​បាន​លើក​រឿង​មួយ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ដែរ​ថា ​ការ​ប្រកួត​នៅ​អេស្ប៉ាញ​ក្រុម​អាច​ចាញ់​បាន ​កីឡាករ​អាច​ដើរហើរ​បាន ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​ខុស​គ្នា។ ​ប្រសិន​បើ​កីឡាករ​លេង​ចាញ់ ​មិន​អាច​ចេញ​ពី​សណ្ឋាគារ ​ឬ​ផ្ទះ​បាន​ទេ ​ព្រោះ​នឹង​មាន​អ្នក​គាំទ្រ​ចាំ​គប់​របស់​មក​លើ​មិន​ខាន។ វា​កើត​ឡើង​គ្រប់​ប្រទេស​ទាំង​អស់​នៅ​អាមេរិក​ខាង​ត្បូង៕

 

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT