Pep ​ថា​បើ Man City ​លេង​ដូច​ថ្ងៃ​មុន ​គួរ​តែ​នៅ​តំបន់​កាត់ចោល​ទៅ​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​សប្ដាហ៍​ទី​១០​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ត្បិត​តែ​ឈ្នះ​ដាច់​យ៉ាង​នេះ​មែន ប៉ុន្តែ​វា​មិន​ធ្វើ​ឱ្យ​លោក Pep ​ដែល​ជា​អ្នក​ចាត់ការ​ពេញ​ចិត្ត​នឹង​លទ្ធផល​ឡើយ។ ​លោក​បញ្ជាក់​ថា​ប្រសិន​បើ​លេង​ដូច​ប្រកួត​នេះ ​នោះ​ក្រុម Man City ​អាច​នឹង​ធ្លាក់​ដល់​តំបន់​កាត់​ចោល​មិន​ខាន។ ការ​និយាយ​បែប​នេះ គឺ​ដោយសារ​តែ​ក្រុម​ទាំង​មូល​លេង​មិន​សហការ​គ្នា ​យល់​ចិត្ត​គ្នា​បាន​ល្អ​ឡើយ។

អតីត​អ្នក​ចាត់ការ Barcelona ​បាន​លើក​ឡើង​ថា​៖ “​លេង​របៀប​នេះ​យើង​អាច​គ្រប់គ្រង​បាន​ត្រឹម​រយៈ​ពេល​ខ្លី ប៉ុន្តែ​សម្រាប់​រយៈ​ពេល​យូរ ​ខ្ញុំ​មិន​ដឹង​នោះ​ទេ។ ច្បាស់​ណាស់​បើ​លេង​ជាមួយ​ក្រុម​ធំ​ៗ ​ហើយ​អ្នក​លេង​ដោយ​មិន​ច្បាស់​ពី​តំបន់​ខ្លួន​ឯង​ទេ ​នោះ​ខ្ញុំ​មិន​អាច​ស្រមៃ​ចេញ​លទ្ធផល​ឡើយ។ យើង​អាច​ធ្លាក់​ដល់​តំបន់​កាត់​ចោល បើ​សិន​ជា​យើង​នៅ​លេង​ដូច​ថ្ងៃ​មុន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT