១​មាត់ ​Xhaka ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Arsenal ​ខឹង​​ខ្លាំង​ណាស់​

ខ្សែ​បម្រើ​និង​ប្រធាន​ក្រុម Xhaka ​បាន​ប្រើ​កាយ​វិការ Fuck off ​លើ​អ្នក​គាំទ្រ Arsenal ​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​។ក្រុម​កាំភ្លើង​ធំ ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Crystal Palace ​២-២ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​១០​ពាន​រង្វាន់ English Premier League ​យប់មិញ។ ជាមួយ​លទ្ធផល​ស្មើ​នេះ​ដែរ ​នៅ​មាន​រឿង​កក្រើក​មួយ​ទៀត​បាន​កើត​ឡើង នៅ​ពេល​ដែល Xhaka ​បាន​ប្ដូរ​ចេញ​នៅ​តង់​ទី​២ ​រូបគេ​បាន​ប្រើ​កាយ​វិការ​មិន​សមរម្យ​ដាក់​អ្នក​គាំទ្រ​ខ្លួន​ឯង។​

ការ​ខឹង​គ្រូ​ប្ដូរ​ចេញ ​និង​ប្រើ​កាយ​វិការ​មិន​សមរម្យ​ Fuck Off ​នេះ ​បាន​ធ្វើ​ឱ្យ​វីរបុរស​ក្លឹប ​ក៏​ដូចជា​អ្នក​ចាត់ការ Emery ​ផ្ទាល់​មិន​ពេញ​ចិត្ត​ឡើយ។ លោក Emery ​បាន​ហៅ​ការ​ប្រើ​កាយ​វិការ​នោះ​ថា ជា​រឿង​ខុស​ឆ្គង​ធំ​ណាស់ ​ហើយ​គួរ​តែ​មាន​ការ​សុំទោស​ទៅ​អ្នក​គាំទ្រ​វិញ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT