ក្រុម Liverpool នៅតែធ្វើបានល្អរក្សាលទ្ធផលមិនចាញ់បានដដែល ដោយបន្ដឈ្នះក្រុម Spurs ២-១ ទៀតកាលពីយប់មិញនេះ។ការប្រកួតសប្ដាហ៍ទី១០ពានរង្វាន់ English Premier League ក្រុម Spurs ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដោយ Harry Kane តាំងពីនាទីទី១ ប៉ុន្តែលទ្ធផលនេះមិនរក្សារហូតដល់ចប់នោះទេ។ ដោយHenderson រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៥២ និង Mohamed Salah ស៊ុតប៉េណាល់ទីថែមបាន១គ្រាប់ទៀតនៅនាទី៧៥ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។
ជាមួយជ័យជម្នះនេះដែរ លោក Klopp បាននិយាយថាការឈ្នះពាននៅឆ្ងាយទៀតណាស់។ លោកតែងតែប្រាប់ទៅកូនក្រុមផ្ដោតលើការប្រកួតខាងមុខទៀត មួយជំហានម្ដង។ ការឈ្នះប្រកួតនេះ គឺពិតជាល្អ ប៉ុន្តែបើបរាជ័យវិញនោះវានឹងទៅជាយ៉ាងណា៕
ប្រភព៖ DailyMail