Rashford ​យក​ឈ្នះ​កំណត់ត្រា​គ្រាប់​បាល់​ទី ៥០ របស់ Ronaldo នៅ Man Utd ហើយ

មួយ​គ្រាប់​នៅ​យប់​មិញ​ទល់ Norwich City ​តារា​ឆ្នើម Marcus Rashford ​បាន​បំបែក​គ្រាប់​បាល់​ទី ៥០ របស់​ខ្លួន ដោយ​ប្រើ​ពេល​វេលា​ប្រកួត​តិច​ជាង Cristiano Ronaldo ​ប្រមាណ ៥ ប្រកួត។

Rashford ​ស៊ុត​គ្រាប់​ទី ៥០ នៅ​ប្រកួត​ទី ១៨៣ ខណៈ Ronaldo ស៊ុត​នៅ​ប្រកួត​ទី ១៨៨ ឲ្យ​ក្លឹប​បិសាច​ក្រហម។ បែបណាមិញ​បើ​គិត​នៅ​វ័យ​យុវជន​អ្នក​ទាំង​ពីរ​សុទ្ធ​សឹង​បង្កើត​កំណត់ត្រា​ល្អៗ​បាន​ច្រើន​ដូច​គ្នា​នៅ Old Trafford។

កីឡាករ​វ័យ ២១ ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ជំនួប​លោក Louis van Gaal ​មុន​បន្ត​ជាមួយ​លោក Jose Mourinho និង​ដល់​ជំនាន់ Ole ទល់​សព្វថ្ងៃ។ ជានិច្ចកាល​រូប​គេ​រមែង​ត្រូវ​បាន​ Ole ដាក់​ឲ្យ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្តាល​ច្រើន​ជាង​ស្លាប៕

ប្រភព៖ DailyStar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT