៣ ពិន្ទុដ៏មានតម្លៃសម្រាប់ Manchester United កាលពីយប់មិញ បានរុញឲ្យក្លឹបមានមូលដ្ឋាននៅទីក្រុង Stretford រំកិលចូលតារាង Top 10 ឈរលេខរៀងទី ៧ បណ្តោះអាសន្ន។
United បានមានឱកាសវាយសម្រុកច្រើននៅយប់មិញ ដោយ ២១ លើកនៃការស៊ុតសរុប ចំគោលដៅដល់ទៅ ១១ លើក ហើយក៏ខកខានការស៊ុតបាល់ប៉េណាល់ទីផ្ទួនគ្នា ពោលគឺសមត្ថភាពអ្នកចាំទីរបស់ Norwich គឺពិតជាមិនណយ។
ការសម្រេចគ្រាប់បាល់ដំបូងធ្វើឡើងនៅនាទី ២១ ដោយកីឡាករ Scott McTominay ដែលនេះជាគ្រាប់បាល់ទី ២ ០០០ របស់បិសាចក្រហម រហូតដល់នាទី ៣០ ទើប Marcus Rashford បន្ថែមមួយគ្រាប់ទៀត។ ចូលដល់តង់ទីពីរ Anthony Martial របស់ក្រុមភ្ញៀវស៊ុតយក ៣-០ នៅនាទី ៧៣ តែដល់នាទី ៨៨ ត្រូវ Onel Hernandez តាមបាន ១។
ទស្សនាវីដេអូខាងក្រោម៖