គិត​ត្រឹម​ព្រឹក​នេះ​បាត់​ឈ្មោះ Real Madrid និង Barcelona ពី​កំពូល​តារាង LaLiga ហើយ

ក្រោយ​លើក​ការ​ប្រកួត El Clasico ​និង​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រកួត​ជុំ​ទី ១០ សម្រាប់​ក្លឹប FC Barcelona ក៏​ដូច​ជា Real Madrid ក្រឡេក​មក​មើល​តារាង​ពិន្ទុ​ LaLiga នា​ព្រឹក​ថ្ងៃ​ទី ២៨ នេះ គឺ​ពុំ​មាន​ឈ្មោះ​ក្លឹប​ទាំង​ពីរ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​ក្លឹប​ដែល​ទើប​តែ​ប្រូម៉ូត​ឡើង​នា​រដូវ​កាល ២០១៩/២០ គឺ Granada បែរ​ជា​ហក់​មក​កាន់​កំពូល​តារាង ក្រោយ​មាន ២០ ពិន្ទុ​នាំ​មុខ​ក្រុម​ចំណាត់ថ្នាក់​បន្ទាប់​ចំនួន ១ ពិន្ទុ​គត់។

រំឭក​ថា Granada ​បាន​យក​ឈ្នះ​លើ Real Betis ១-០ នៅ​យប់​មិញ ជា​ហេតុ​ជួយ​ឲ្យ​បាន ៣ ពិន្ទុ​ឡើង​មក​គ្រោង​ចំណាត់ថ្នាក់​ទី ១ បណ្តោះ​អាសន្ន។ យ៉ាងណាមិញ​ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដែល​ស្តេច​ស​ត្រូវ​តតាំង Leganes និង អ្នក​មាន​បុណ្យ​ត្រូវ​ជួប Valladolid នោះ​យើង​ជឿ​ថា​គ្រប់​យ៉ាង​នឹង​មាន​ការ​ប្រែប្រួល​ម្តង​ទៀត៕

  • គិត​ត្រឹម​ព្រឹក​នេះ​បាត់​ឈ្មោះ Real Madrid និង Barcelona ពី​កំពូល​តារាង LaLiga ហើយ