(VDO) ត្បិត Spurs ​បើក​ឆាក​មួយ​គ្រាប់​​នាទី ១ តែ Liverpool នៅ​តាម​យក​ឈ្នះ​ទាល់​តែ​បាន

៤៧ វិនាទី​ដំបូង​នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Anfield នៃ​ទីក្រុង Merseyside កាល​ពី​យប់​មិញ ក៏​ស្រាប់​តែ​កើត​បាន​គ្រាប់​បាល់​ភ្លាមៗ ធ្វើ​ដោយ​កីឡាករ Harry Kane។

Spurs បាន​មាន​ឱកាស​នាំ​មុខ​មួយ​គ្រាប់​មុន​តាំង​ពី​នាទី​ដំបូង ប៉ុន្តែ​លទ្ធផល​បញ្ចប់​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​វាយ​សម្រុក​រហូត​តាម​យក​ឈ្នះ ២-១ នៅ​បញ្ចប់​ ៩០ នាទី។ ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ហង្ស​ធ្វើ​បាន​ដោយ​កីឡាករ Jordan Henderson នៅ​នាទី ៥២ និង Mohamed Salah នៅ​នាទី ៧៥ ដោយ​បាល់​ប៉េណាល់ទី។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=L16_RVVWpR4

គួរ​រំឭក​ថា Liverpool កំពុង​នាំ​មុខ​នៅ​កំពូល​តារាង Premier League ​ក្រោយ ១០ ប្រកួត​ឈ្នះ ៩ ស្មើ ១ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ខណៈ Tottenham ​រង​ទុក្ខ​ធំ​ប្រហែល ManU កាល​ពី​សប្តាហ៍​មុន​ធ្លាក់​មក​លេខ ១១ ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT