ក្រុមការពារតំណែងជើងឯក World Cup បានធ្លាក់ចេញពីកម្មវិធីត្រឹមវគ្គក្នុងពូលនេះហើយ បន្ទាប់ពីចាញ់ក្រុមកូរ៉េខាងត្បូងក្នុងលទ្ធផល ២-០ កាលពីយប់មិញ។
បរាជ័យយប់មិញនេះដែរ ក៏មានការប៉ះពាក្យសម្ដីគ្នាផងដែរ ដោយមានអ្នកគាំទ្រអាល្លឺម៉ង់មួយក្រុមបានឈរក្បែរកន្លែងដើរចូលទៅបន្ទប់របស់កីឡាករ។ ពួកគេបានស្រែងចោទប្រកាន់ការបរាជ័យនេះ គឺដោយសារតែ Ozil លេងមិនល្អ។ ជាមួយគ្នានោះ Ozil ក៏ខឹងផងដែរ ប៉ុន្តែបានក្រុមការងារជួយឃាត់ទាន់ពេលវេលា កុំឱ្យកើតមានរឿងហិង្សាកើតឡើង។
ការបរាជ័យរបស់អាល្លឺម៉ង់នេះ គឺដូចក្រុមការពារតំណែងជើងឯកឆ្នាំកន្លងទៅដែរ ពោលគឺអ៊ីតាលីឈ្នះ World Cup 2006 តែធ្លាក់វគ្គក្នុងពូល ២០១០ អេស្ប៉ាញម្ចាស់ World Cup 2010 តែធ្លាក់នៅវគ្គក្នុងពូលឆ្នាំ២០១៤ ខណៈដែលអាល្លឺម៉ង់ម្ចាស់ជើងឯក២០១៤ ក៏ធ្លាក់ក្នុងពូលនៅឆ្នាំ២០១៨នេះដែរ៕ប្រភព៖ DailyMail