ធ្លាយ​រឿង ​ក្រុម​ការងារ Man Utd ​ទៅ​ជួប​ព្រះ​អង្គ​ម្ចាស់​​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ​ផ្ទាល់​

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman ​បាន​ដាក់​សំណើ​ទិញ​យក​ក្លឹប Manchester United ​ជា​ច្រើន​លើក​មក​ហើយ ​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​តែ​ម្ដង។បើ​ទោះ​ជា​កន្លង​មក មាន​ការ​ច្រាន​ចោល​រឿង​ខាង​លើ​នេះ​ក្ដី ​ក៏​មាន​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​ក្លឹប Man Utd ​បាន​ទៅ​អារ៉ាប៊ីសាអ៊ូឌីត ​ដើម្បី​ជជែក​គ្នា​ដែរ។ ខ្សែ​រាជ​វង្ស​សំបូរ​ធនធាន​ខាង​លើ​នេះ ​ជា​អ្នក​តាមដាន​បាល់ទាត់​ម្នាក់ ​ហើយ​ព្រះ​អង្គ​ជា​អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម​ផ្ទាល់​តែ​ម្ដង។ ​កាល​ពី​ពេល​កន្លង​ទៅ ​ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman ​ដាក់​ទិញ​ក្លឹប Man Utd ​នេះ​ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ផោន​ឯ​ណោះ។

ដោយ​ព្រះ​អង្គ​ថា​នឹង​នាំ​ក្រុម​បិសាច​ក្រហម ​មក​កាន់​ចំណុច​កំពូល​ឡើង​វិញ​ផង​ដែរ។គេ​នៅ​ចាំ​បាន​ថា​គ្រួសារ Glazers ​នេះ​ទិញ​ក្លឹប Man Utd ​នៅ​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​ប្រមាណ​ជា​៧៩០​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ ​ប្រសិន​បើ​ពួកគេ​លក់​ឱ្យ​ព្រះ​អង្គ​ម្ចាស់​ អារ៉ាប៊ីសាអ៊ូឌីត​មែន ​នោះ​នឹង​ចំណេញ​រាប់​ពាន់​លាន​ផោន​តែ​ម្ដង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT