Man Utd ​បញ្ជាក់​ច្បាស់​ថា​មិន​ទិញ Bale ​ទេ​

ក្លឹប​ Manchester United ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​មិន​ទិញ​យក​ Gareth Bale ​ឡើយ ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​បញ្ហា​របួស​ច្រើន​ពេក ហើយ​តម្លៃ​ក៏​ថ្លៃ​ថែម​ទៀត។ប្រភព​បាន​បញ្ជាក់​ថា​ក្លឹប Real Madrid ​នឹង​ដាក់​លក់​កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​នៅ​ខែ​មករា​ឆ្នាំ​២០២០ ​ឱ្យ​តែ​មាន​ក្លឹប​ណា​ចង់​បាន។ ​ដោយ​ឡែក Man Utd ​ដែល​ធ្លាក់​ទាក់ទង​ចង់​ទិញ​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្លាស់​ប្ដូរ​គោលដៅ​ដែរ។ ​ពួកគេ​លែង​ចង់​បាន​អតីត​កីឡាករ Spurs ​នេះ​ទៀត​ហើយ ​បើ​ទោះ​ជា​តម្លៃ​ទាប​ក៏​ដោយ។

ការ​មិន​ចង់​បាន​នេះ ​គឺ​មក​ពី Bale ​មាន​កំណត់ត្រា​របួស​ខ្លាំង​ពេក ​រហូត​ដល់​ក្លឹប​ដទៃ​ទៀត​បាន​ហៅ​គេ​ថា ​ជា​កែវ ​ទៅ​ហើយ ព្រោះ​ងាយ​នឹង​របួស​ខ្លាំង​ណាស់។ កីឡាករ​ជម្រើស​ជាតិ​វែល​នេះ ​របួស​២១​ដង​ហើយ​នៅ Real Madrid ​ហើយ​កន្លែង​ដែល​របួស​ជាង​គេ​នោះ​គឺ​កែង​ជើង ​និង​សរសៃ​ពួរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT