Lewandowski ​បន្ដ​ស៊ុត​ចូល​ទៀត​យប់មិញ ជួយ​ក្រុម Bayern ​ឈរ​កំពូល​តារាង​

ខ្សែ​ប្រយុទ្ធ Robert Lewandowski ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ជួយ​ក្រុម Bayern Munich ​យក​ឈ្នះ​លើ​ក្រុម​ Union Berlin ​២-១ ​ឡើង​ឈរ​នៅ​កំពូល​តារាង Bundesliga ​ហើយ​។មិន​ត្រឹម​តែ​ជួយ​ក្រុម​ឈ្នះ​ឡើង​កំពូល​តារាង​នោះ​ទេ ​ប៉ុន្តែ​១​គ្រាប់​យប់មិញ ​ក៏​ធ្វើ​ឱ្យ​កីឡាករ​ប៉ូឡូញ​ខាង​លើ​នេះ ​រក​បាន​គ្រាប់​បាល់​១៣​ប្រកួត​ជាប់​គ្នា​ហើយ។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​នេះ ​រក​បាន​គ្រាប់​បាល់​គ្រប់​ប្រកួត​ក្នុង​លីគ​រដូវ​កាល​នេះ នៅ UEFA Champions League ​និង German Cup ​ផង​ដែរ។ សរុប​ជា​រួម ​រូបគេ​រក​បាន​១៩​គ្រាប់​ហើយ​រដូវកាល​ថ្មី​នេះ។

ការ​ប្រកួត​ពាន​រង្វាន់ Bundesliga ​នា​រដូវ​កាល​នេះ ​ហាក់​ដូចជា​ស្វិតស្វាញ​ខ្លាំង​ណាស់។ ជាក់​ស្ដែង Bayern Munich ​ដែល​ឈរ​កំពូល​តារាង​នោះ​មាន​១៨​ពិន្ទុ ​ក្រុម Freiburg ​លេខ​២ ​មាន​១៧​ពិន្ទុ ​ក្រុម Dortmund ​នៅ​លេខ​៣ ​មាន​១៦​ពិន្ទុ។ ដោយ​ឡែក​នៅ​រាត្រី​នេះ ​បើ​សិន​ជា​ក្រុម​ Wolfsburg ​និង ​Borussia Mönchengladbach ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម ​នោះ​ពួកគេ​នឹង​ឡើង​ឈរ​នៅ​លេខ​១​វិញ​ហើយ ដោយសារ​តែ​ពេល​នេះ​ពួកគេ​មាន​១៦​ពិន្ទុ ​សល់​១​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT