Pulisic ​ស៊ុត​៣​គ្រាប់ ​ជួយ​ក្រុម Chelsea ​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា​

ខ្សែ​បម្រើ​ប្រយុទ្ធ​ Pulisic ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម ​Chelsea ​យក​ឈ្នះ​លើ​ក្រុម Burnley ​៤-២ ​ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​បាន​៧​ប្រកួត​ជាប់​គ្នា​ហើយ។Pulisic ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ ​ក្រោយ​ពី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អ្នក​ចាត់ការ Lampard ​។ ​នេះ​ជា​គ្រាប់​បាល់ Hat-trick ​លើក​ដំបូង​ក្នុង​អាជីព​របស់​កីឡាករ​អាមេរិក​នេះ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​៣​គ្រាប់​នេះ ​ធ្វើ​បាន​ដោយ​ជើង​ឆ្វេង ជើង​ស្ដាំ ​និង​តែត​បញ្ចូល​ទី។

Chelsea ​បច្ចុប្បន្ន​នេះ ​មាន​២០​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​២០​ប្រកួត ​ឈរ​នៅ​លេខ​៤​ក្នុង​តារាង English Premier League ។ ​ដោយ​គិត​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ពួកគេ​ឈ្នះ​បាន​៧​ប្រកួត​ជាប់​គ្នា​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT