ខ្លាំង​គ្រាន់​បើ! កីឡាករ​មួយ​រូប​ប្រាប់ Messi/Suarez ត្រង់ៗ​ឲ្យ​ផ្លាស់​មក​ចូលរួម​ជាមួយ​ខ្លួន

ខ្សែ​ការពារ​ស្លាប​ឆ្វេង Nicolas Tagliafico ​បាន​ទម្លាយ​ថា​រូប​គេ​បាន​ទទូច​ស្នើ​ឲ្យ​តារា​ឆ្នើម​ប្រចាំ​ក្លឹប FC Barcelona គឺ Lionel Messi ​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប Ajax។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ថ្មីៗ​នេះ​ក៏​លេចលឺ​ថា​អ្នក​មាន​បុណ្យ​ចង់​បាន​មក​ជំនួស​តំណែង Jordi Alba ផង​ដែរ ប៉ុន្តែ​សើរើ​ដល់​រឿងរ៉ាវ​ចាស់​មួយ Nicolas និយាយ​ត្រង់ៗ​ថា​ខ្លួន​ពិត​ជា​ធ្លាប់​ស្នើ​ឲ្យ Messi ចាកចេញ​ពី Camp Nou ពិត​មែន។

កីឡាករ​លេង​ឲ្យ Ajax រូប​នេះ​និយាយ​ថា៖ “នៅ​ខែ​វិច្ឆិកា ពេល​ខ្ញុំ​ជួប Messi នៅ​ជម្រើស​ជាតិ ខ្ញុំ​បាន​សួរ​គាត់​ឲ្យ​មក​លេង​នៅ​ក្លឹប Ajax ជាមួយ​នឹង Luis Suarez ​ដោយ​គាត់​ប្រហែល​ជា​មិន​ស្គាល់​ច្បាស់​ពី​ទីក្រុង Amsterdam នោះ​ទេ តែ​ខ្ញុំ​អាច​ប្រាប់​គាត់​ពី​ចំណុច​ល្អ​នៅ​ទី​នេះ​បាន”។

បន្ត​ប្រាប់​សារព័ត៌មាន De Telegraaf៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ទី​នេះ​ដូច​ជា​ផ្ទះ​ខ្លួន​ឯង​អ៊ីចឹង ខ្ញុំ​អាច​បណ្តើរ​ឆ្កែ​នៅ​ពាក់​កណ្តាល​យប់​ដោយ​មាន​សុវត្ថិភាព តែ​បើ​នៅ​អាហ្សង់ទីន​ខ្ញុំ​ធ្វើ​បែប​នោះ​ពុំ​បាន​ឡើយ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT