ឲ្យ​តែ​បាន ១ គ្រាប់​ស្អែក​នេះ Man Utd នឹង​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​នៅ​អង់គ្លេស

ការ​ប្រកួត​នា​វេលា​យប់​ស្អែក​នេះ ក្លឹប​បិសាច​ក្រហម Man Utd នឹង​ត្រូវ​តតាំង​ក្រុម​ Norwich City ​ដែល​ជា​ប្រកួត​ជុំ​ទី ១០ នៅ​ក្របខ័ណ្ឌ Premier League។

កំណត់ត្រា​មួយ​ដែល United ​អាច​នឹង​បំបែក​នៅ​សប្តាហ៍​នេះ​គឺ​ជា​ក្លឹប​ដំបូង​នៅ​ប្រវត្តិសាស្រ្ត​អង់គ្លេស ដែល​អាច​រក​បាន ២ ០០០ គ្រាប់ ដោយ​នៅ​ពេល​បច្ចុប្បន្ន​មាន ១ ៩៩៩ គ្រាប់ ពោល​គឺ​ខ្វះ​តែ ១ គ្រាប់​ទៀត​ប៉ុណ្ណោះ។

រំឭក​ថា​ក្រុម​ឈរ​លេខ​បន្ទាប់​ក៏​នៅ​ដាច់​ឆ្ងាយ​មាន​ដូច​ជា Arsenal មាន ១ ៨៥៨ គ្រាប់ ខណៈ Liverpool មាន ១ ៧៩៥ គ្រាប់ ស្រប​ពេល Chelsea មាន ១ ៧៨៩ គ្រាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT