Messi ៖​ខ្ញុំ​មិន​ប្ដូរ​ពាន​ណា​មួយ ដើម្បី​​បាន​ឱកាស​ឈ្នះ​ពាន​ជាមួយ​អាហ្សង់ទីន​ទេ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មក​យក​ពាន​រង្វាន់​ណា​មួយ​ដែល​ឈ្នះ​ជាមួយ​ក្រុម FC Barcelona ​ដើម្បី​ប្ដូរ​យក​ពាន​រង្វាន់​ជាមួយ​ក្រុម​អាហ្សង់ទីន​ឡើយ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​មាន​អត្ថបទ​ចុះ​ផ្សាយ​ថា Messi ​ព្រម​ឱ្យ​ពាន​រង្វាន់​ទាំង​អស់ ដើម្បី​បាន​ឈ្នះ​ពាន World Cup ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ​តែ​នៅ​ពេល​នេះ​វិញ ​រូបគេ​បាន​និយាយ​ផ្សេង​ពី​លើក​មុន​ហើយ។ ​ប្រធាន​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ World Champion ​ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​នឹង​ប្ដូរ​អ្វី​ផ្សេង​ក្នុង​អាជីព ដើម្បី​យក​វា​មួយ​ឡើយ។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឱ្យ ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​ឱ្យ​ខ្ញុំ”។

Messi ​ឈ្នះ​ពាន​រង្វាន់​គ្រប់​ប្រភេទ​ជាមួយ​ក្រុម​អាជីព FC Barcelona ​ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ​រូបគេ​នៅ​មិន​ទាន់​បាន​ឈ្នះ​ពាន​ណា​មួយ​នៅ​ឡើយ​ទេ។ ​ពិភព​លោក កំពុង​រង់ចាំ​មើល​ថា​ឆ្នាំ​ណា ដែល​ជា​ឆ្នាំ Messi ​ឈ្នះ​ពាន​រង្វាន់​ជាមួយ​អាហ្សង់ទីន​បាន ព្រោះ​កន្លង​មក​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​ដង​មក​ហើយ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT