Southampton ​ត្រៀម​ដេញ​អ្នក​ចាត់ការ​ចេញ​ហើយ ក្រោយ​ចាញ់​ស្ពឹក​មុខ​

ក្រុម Southampton ​ក្នុង​ដី​ខ្លួន​ឯង ​បាន​ចាញ់​ក្រុម Leicester City ​ដល់​ទៅ ៩-០ ​កាល​ពី​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ការ​បរាជ័យ​ធ្ងន់​ក​នេះ ​គឺ​ក្រោយ​ពី​ខ្សែ​ការពារ Ryan Bertrand ​ទទួល​បាន​កាត​ក្រហម​នៅ​ដើម​តង់​ទី​១។ ​ក្រោយ​ពី​សល់​គ្នា​១០​នាក់​នេះ​ហើយ ​ក្រុម Southampton ​ហាក់​ដូចជា​បាត់​ព្រលឹង​ទៅ​ហើយ ​ព្រោះ​ក្រុម Leicester City ​សម្រុក​ដូច​ទឹក​បាក់​ទំនប់​រហូត​ធ្លាយ​គ្រាប់​បាល់​ដល់​ទៅ​៩​គ្រាប់​នេះ។ វា​ជា​កំណត់ត្រា​ចាញ់​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ហើយ។

ដោយសារ​តែ​លទ្ធផល​អាក្រក់​យ៉ាង​នេះ ​ហើយ​ក្រុម​ស្ថិត​នៅ​តំបន់​កាត់​ចោល​ទៀត ​ទើប​ធ្វើ​ឱ្យ​ក្លឹប Southampton ​កំពុង​តែ​ត្រៀម​បណ្ដេញ​លោក Ralph Hasenhuttl ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ។ ការ​ប្រកាស​ដេញ​អ្នក​ចាត់ការ​នឹង​ធ្វើ​ឡើង ​នៅ​ពេល​ដែល​ក្លឹប​អាច​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT