Leicester ឈ្នះ Southampton ​៩-០ ​ជា​កំណត់ត្រា​ឈ្នះ​ក្រៅ​ដី​ធំ​បំផុត​នៅ​អង់គ្លេស​

​ក្រុម Leicester City ​បាន​យក​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ៩-០ ​កាល​ពី​យប់មិញ​នេះ ​ដែល​ជា​ជ័យជម្នះ​ក្រៅ​ដី​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស។ក្រុម Southampton ​លេង​ក្នុង​ដី​ខ្លួន​ឯង​ហើយ​ហ្នឹង ប៉ុន្តែ​បែរ​ជា​ភ្លាត់​បរាជ័យ​ធ្ងន់​ក​បែប​នេះ​ទៀត។ ​ការ​ចាញ់​ច្រើន​គ្រាប់​យ៉ាង​នេះ គឺ​ក្រោយ​ពី​ខ្សែ​បម្រើ​ការពារ Bertrand ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​១២។ ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​នេះ​ហើយ ទើប Leicester City ​ស៊ុត​យក​ៗ ​ចូល​ជា​បន្ដ​បន្ទាប់។ ដោយ​ក្នុង​នោះ Perez ​៣​គ្រាប់ Vardy ​៣​គ្រាប់ Maddison ​១​គ្រាប់ Tielemans ​១​គ្រាប់ និង Chilwell ​១​គ្រាប់។

ជ័យជម្នះ​ក្រៅ​ដី ៩-០ ​នេះ ​គឺ​ជា​ជ័យជម្នះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​បាល់ទាត់​របស់​អង់គ្លេស​ហើយ។ ខណៈ​ដែល​វា​ក៏​ធ្វើ​ឱ្យ Liecester ​ឡើង​លេខ​២​បណ្ដោះអាសន្ន ​និង​ក្រុម  Southampton ​ប្រឈម​ខ្លាំង​នៅ​តំបន់​កាត់​ចោល​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT