Barca បង្វិល​លុយ​សង​អស់​ ៣,៥ លាន​អឺរ៉ូ គ្រាន់​តែ El Clascio ​ពន្យារពេល

តាម​សារព័ត៌មាន Mundo Deportivo ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស FC Barcelona ​បាន​លក់ដាច់​សំបុត្រ​នៅ​ចំនួន ៦ ០០០ សំបុត្រ ក្នុង​ជំនួប El Clasico ដែល​ពី​ដំបូង​ឡើយ​កំណត់​ថា​នឹង​លេង​នៅ​ថ្ងៃ​ទី ២៦ តុលា​នេះ។

ក្នុង​ចំណោម ៦ ០០០ សំបុត្រ​នោះ​សោត ក៏​រួម​មាន​ទាំង​សំបុត្រ​ក្នុង​ប្រអប់ VIP ផង​ដែរ ហើយ​ជា​ការ​កក់​ទុក​តាំង​ពី​ថ្ងៃ​ទី ២៥ ​កញ្ញា​មក​ម្ល៉េះ។ បែប​ណា​មិញ​ Barca ​ត្រូវ​បង្វិល​សង​ទៅ​កាន់​អ្នក​គាំទ្រ​វិញ ក្រោម​ទំហំ​សាច់​ប្រាក់​សរុប​ប្រមាណ ៣,៥ លាន​អឺរ៉ូ ហើយ​ការ​លើក​ពេល​ទៅ​ខែ​ធ្នូ​ម្តង​នេះ គ្រប់​យ៉ាង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​មាន​បុណ្យ​ខាតបង់​ប្រមាណ​កន្លះ​លាន​អឺរ៉ូ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​សម្រាប់​ក្រុម Real Madrid និង Barcelona ​គឺ​ត្រូវ​ជួប​គូ​បដិបក្ខ​ផ្សេង​រៀង​ខ្លួន ហើយ​លេង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​វិញ ដោយ​ចុង​សប្តាហ៍​នេះ​ពុំ​មាន​ការ​ប្រកួត​នៃ​ក្រុម​សំខាន់​ទាំង​ពីរ​ឡើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT