ត្រកូល Schmeichel ​ស្អិត​ដូច​គ្នា កំណត់ត្រា ៩-០ ទាំង​ឪ​ពុក​កូន​ទប់​មិន​ឲ្យ​របូត​មួយ​គ្រាប់​ទេ

ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្លឹប Leicester City នៅ​យប់​មិញ ក្រោយ​យក​ឈ្នះ​ទៅ​លើ Southampton លទ្ធផល ៩-០។ ជា​ការ​ឈ្នះ​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត តាម​ស្មើ​កំណត់ត្រា​ចាស់​របស់ Man Utd នៅ​ឆ្នាំ ១៩៩៥។

អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុម​ទាំង​ពីរ​បាន​រក្សា​បាល់ Clean Sheet មិន​ឲ្យ​កើត​មាន​ឡើយ ហើយ​ក៏​អរគុណ​ដល់​អ្នកចាំទី​ឪពុក​កូន​ត្រកូល Schmeichel គឺ​លោក Peter Schmeichel កាល​ពី​ឆ្នាំ ១៩៩៥ ក៏​ទប់​បាល់ Cleansheet ​ឲ្យ United យក​ឈ្នះ ៩-០ ខណៈ​ឆ្នាំ ២០១៩ ក៏ Kasper Schmeichel ទប់​បាល់​ឲ្យ Leicester ​យក​ឈ្នះ ៩-០ ដូច​គ្នា។

គួរ​រំឭក​ថា​នេះ​ជា​សញ្ញា​វិជ្ជមាន​​មួយ​សម្រាប់​កញ្រ្ជោង​ខៀវ Leicester ដែល​អាច​នឹង​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់ Premier League សារ​ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល ៤ ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT