តាំង​ពី​គ្រូ​ជប៉ុន​មក​ដឹកនាំ ​ក្រុម​ថៃ​ឡើង​ FIFA Ranking មិន​ធ្លាប់​មាន​នៅ ១ ទសវត្សរ៍​ចុង​ក្រោយ

ក្រុម​ដំរី​ថៃ​បាន​កែប្រែ​ប្រវត្តិសាស្រ្ត​សារ​ជា​ថ្មី​នៅ​ចំណាត់ថ្នាក់​ពិភពលោក FIFA Ranking ​ក្រោយ​ចាប់​តាំង​អ្នកចាត់ការ​ថ្មី​លោក Akira Nishino របស់​ប្រទេស​ជប៉ុន។

សម្រាប់​ការ​អាប់ដែត​ចំណាត់ថ្នាក់​ប្រចាំ​ខែ​តុលា ថៃ​បាន​ឡើង ៥ លេខ​រំកិល​មក​ឈរ​លេខ​រៀង​ទី ១០៩ នៅ​តារាង ដែល​ចំណាត់ថ្នាក់​ខែ​ចាស់​ឈរ​លេខ ១១៤។ ជា​លទ្ធផល​ល្អ​មួយ​ដែល​លោក Akira ​បាន​ដឹកនាំ​ថៃ​ឲ្យ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ខ្លាំង​អារ៉ាប់​រួម​កន្លង​ទៅ ២-១។

រំឭក​ថា​ថៃ​ធ្លាប់​ឡើង​ដល់​លេខ ១០៥ កាល​ពី​ឆ្នាំ ២០០៩ ប៉ុន្តែ​រាប់ ១០ ឆ្នាំ​ចុង​ក្រោយ​គឺ​មិន​សូវ​បាន​ផល​ល្អ​នោះ​ឡើយ ពោល​គឺ​ធ្លាប់​ធ្លាក់​ដល់​លេខ ១២១ នៅ​ឆ្នាំ ២០១០ ​និង ១៤៦ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថែម​ទៀត។

ទើប​តែ​ចុង​ឆ្នាំ ២០១៩ នេះ ប្រវត្តិសាស្រ្ត​ ១ ទសវត្សរ៍​បាន​កែប្រែ​ជា​ថ្មី ជួយ​ឲ្យ​ដំរី​ថៃ​ឡើង​មក​លេខ ១០៩ ជា​ចំណាត់ថ្នាក់​ល្អ​បំផុត​មួយ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​ជប៉ុន​លោក Akira Nishino៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT