(VDO) Leicester ស៊ុត​មិន​ប្រណី ស៊ី Southampton ក្នុង​ដី​ដល់​ទៅ ៩-០

Leicester បាន​រុញ​ឡើង​មក​ចំណាត់ថ្នាក់​ទី ២ បណ្តោះ​អាសន្ន ក្រោយ​បិទ​ប្រកួត​ជុំ​ទី ១០ យក​ឈ្នះ​ទៅ​លើ Southampton ក្នុង​លទ្ធផល ៩-០។  

ជា​កំណត់ត្រា​តាម​ស្មើ​លទ្ធផល​ដាច់​គ្រាប់​ចាស់​របស់ Man Utd នៅ​ឆ្នាំ ១៩៩៥ ដែល​ធ្លាប់​យក​ឈ្នះ​លើ​គូ​ប្រកួត ៩-០ ដូច​គ្នា។ ប៉ុន្តែ​ការ​លេង​នៅ​យប់​មិញ​គឺ​គិត​ឡើង​ពី​នាទី ១២ ជា​ការ​តតាំង ១០ ទល់ ១១ ក្រោយ​ម្ចាស់​ដី​បាត់បង់​ខ្សែ​បម្រើ​សំខាន់​មួយ​រូប។

Leicester ​បាន​វាយ​សម្រុក​ឥត​ត្រា​ប្រណី ដែល​អាច​ថា​ជា​ការ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក Vichai ដែល​មេ​ចាស់​សញ្ជាតិ​ថៃ​រូប​នេះ​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃ​ទី ២៦ តុលា ឆ្នាំ ២០១៨ ពោល​គឺ​គម្រប់​ខួប ១ ឆ្នាំ​ពេញ​តែ​ម្តង។

នៅ​ការ​ប្រកួត​នោះ​ដែរ​ Ayoze Perez និង Jamie Vardy រក​បាន Hat-Trick ផ្ទួន​គ្នា ស្រប​ពេល Ben Chilwell, Youri Tieleamns និង James Maddison ​រក​បាន​មួយ​គ្រាប់​ស្មើ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=lMR9K3KOhVU

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT