អតីតកីឡាករជើងចាស់នៅក្លឹបបិសាចក្រហមលោក Paul Scholes បានណែនាំឲ្យក្លឹបគួរលៃលកនាំយកខ្សែប្រយុទ្ធ Mesut Ozil មកចូលរួមនៅ Old Trafford ក្នុងពេលខាងមុខ។
កីឡាករ Ozil ទើបបង្ហាញខ្លួនបា ២ ប្រកួតគត់ឲ្យកាំភ្លើងធំរដូវកាល ២០១៩/២០ ដោយរូបគេហាក់មិនមានភាពទុកចិត្តពីគ្រូបង្វឹកលោក Unai Emery តាំងតែពីមកដឹកនាំនៅទីនេះមកម្ល៉េះ។ ភាគរយច្រើនគេជឿជាក់ថាក្លឹបឈ្នះជើងឯក FA Cup ១៣ សម័យកាល នឹងអាចបាត់បង់ Ozil នៅទីផ្សារដោះដូររដូវរងា។
Scholes បានប្រាប់ BT Sport៖ “Man Utd គួរតែលៃលកនរណាម្នាក់ដូចជា Ozil ដែលអាចមកចូលរួមរួមគ្នា ព្រោះគេជាកីឡាករដែលមានគុណភាព ហើយក៏ធ្លាប់បង្ហាញក្នុងអាជីពនេះហើយដែរ”។
លោកបន្ត៖ “បែបណាមិញអាចថា Ozil ជាកីឡាករដែលអាចដោះស្រាយបញ្ហាឲ្យ ManU ក្នុងរយៈពេលខ្លី ពោលគឺខ្ញុំមិនអាចមើលឃើញបន្តទៅមុខទៀតទេ”។ រំឭកថាកីឡាករវ័យ ៣១ ឆ្នាំ រកបាន ៤៣ គ្រាប់សរុបក្នុងការបង្ហាញខ្លួន ២២៣ ប្រកួតចាប់តាំងពីចាកចេញពី Bernabeu ផ្លាស់មក Emirate នាឆ្នាំ ២០១៤៕ ប្រភព៖ Sportsmole