Rivaldo៖ “បើ​ចង់​ឈាន​ដល់​កម្រិត Ronaldo/Messi ទល់​តែ Mbappe ព្រម​ដើរ​ចូល​លីគ ២ នេះ”

អតីត​កីឡាករ​ជើង​ចាស់​របស់​ក្លឹប FC Barcelona គឺ​លោក Rivaldo ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​កម្រិត​លេង​របស់ Kylian Mbappe គឺ​មិន​ទាន់​អាច​ឈាន​ដល់​កម្រិត​តារា​ឆ្នើម Lionel Messi និង​ Cristiano Ronaldo ​បាន​ទេ ប្រសិន​រូប​គេ​បន្ត​ឈរ​ជើង​នៅ​លីគ​របស់​ប្រទេស​បារាំង។

កីឡាករ​វ័យ ២០ ឆ្នាំ​ដែល​ជាប់​ជា​បេក្ខភាព Ballon d’Or ឆ្នាំ ២០១៩ នេះ​ត្រូវ​បាន Rivaldo ​ប្រាប់ Betfair៖ “គ្មាន​អ្វី​ដែល​សង្ស័យ​នោះ​ទេ គឺ​ពិត​ណាស់ Mbappe មាន​គុណភាព​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​កំពូល​ក្នុង​លោក​មួយ​រូប ប៉ុន្តែ​គេ​អាច​អភិវឌ្ឍ​ទៅ​បាន​លុះ​ត្រា​ណា​ត្រូវ​លេង​នៅ LaLiga ឬ Premier League ព្រោះ​កម្រិត Ligue 1 គឺ​ទាប​ជាង​នៅ​អង់គ្លេស​និង​អេស្ប៉ាញ​ឆ្ងាយ​ណាស់”។

លោក​សង្កត់​ធ្ងន់៖ “ដោយ​មាន​ការ​គោរព​ទៅ​កាន់ PSG ខ្ញុំ​នៅ​តែ​ជឿជាក់​ថា Mbappe ចាំ​បាច់​ត្រូវ​ចាកចេញ​ទៅ​លីគ​អេស្ប៉ាញ​ឬ​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​ណា​មួយ​ដើម្បី​ធានា​ថា​អនាគត​របស់​គេ​អាច​ឈាន​ដល់​កម្រិត Messi ឬ Ronaldo”៕ ប្រភព៖ Sportskeeda

  • Rivaldo៖ “បើ​ចង់​ឈាន​ដល់​កម្រិត Ronaldo/Messi ទល់​តែ Mbappe ព្រម​ដើរ​ចូល​លីគ ២ នេះ”