អន់​ចិត្ត​មិន​សូវ​បាន​លេង កីឡាករ Barca មួយ​រូប​រិះរក​ផ្លូវ​ចាកចេញ​ហើយ

ខ្សែ​បម្រើ​សញ្ជាតិ​ឈីលី​កីឡាករ Autoro Vidal ​ហាក់​ពុំ​មាន​ភាព​សប្បាយ​រីករាយ​នោះ​ទេ​នឹង​ការ​លេង​ឲ្យ​ក្លឹប FC Barcelona ដោយ​រដូវ​កាល ២០១៩/២០ ទើប​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​គត់។

រូប​គេ​មាន​បំណង​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា ហើយ​អាច​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​នៃ​ក្លឹប Inter Milan នៅ​លីគ​កំពូល Serie A របស់ អ៊ីតាលី​វិញ។ នេះ​បើ​តាម​សារព័ត៌មាន Gazzetta dello Sport ​បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា Inter ក៏​ធ្លាប់​ចាប់​អារម្មណ៍​ចង់​បាន Vidal ឲ្យ​ទៅ​ចូលរួម​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​មាន​បុណ្យ​ឆក់​យក​បាន​មុន​ពី​ក្លឹប​ Bayern Munich។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​មាន de Jong ចំណាត់ថ្នាក់​របស់​គ្រូ​បង្វឹក​លោក Ernesto Valverde ​ហាក់​មិន​សូវ​មើល​ឃើញ​កីឡាករ​រូប​នេះ​ទាល់​តែ​សោះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT