ក្រោយ​លេង ៧ ប្រកួត​ជាប់​គ្នា​ចន្លោះ​ពេល ២៤ ​ថ្ងៃ Sarri ​ចង់​ឲ្យ Ronaldo សម្រាក​ខ្លះ​ហើយ

សឹង​គ្រប់​ការ​ប្រកួត​ទាំង​អស់​មិន​ថា​នៅ​ជម្រើស​ជាតិ​និង​ការ​លេង​ឲ្យ​ក្លឹប គឺ​រមែង​មាន​វត្តមាន Cristiano Ronaldo នៅ​ជម្រើស ១១ នាក់​ដំបូង​ទាំង​អស់។ យ៉ាងណាមិញ​ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ជាប់ៗ​គ្នា​នៅ​ចន្លោះ​ពេល​ជិត ១ ខែ​មក​នេះ អ្នកចាត់ការ​លោក Maurizio Sarri ​បាន​នឹង​កំពុង​ត្រៀម​ដាក់​ឲ្យ CR7 មាន​ពេលវេលា​សម្រាក​ខ្លះ​ហើយ។

ពោល​គឺ​អាច​នឹង​ជា​ការ​ប្រកួត​ទល់ Lecce នៅ​ចុង​សប្តាហ៍​នេះ ឬ​ប៉ះ Genoa នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ គឺ​នឹង​គ្មាន​វត្តមាន Cristiano Ronaldo នោះ​ទេ ដរាប​ណា​វិល​មក​ដល់​ប្រកួត​សំខាន់​ពេល​ប៉ះ Torino, Lokomotiv និង AC Milan ទើប​អាច​ឃើញ​វត្តមាន​តារា​ឆ្នើម​រូប​នេះ​ត្រលប់​មក​វិញ។

នៅ​ ២៤ ថ្ងៃ​កន្លង​ទៅ Ronaldo ឆ្លង​កាត់​ការ​លេង ៧ ប្រកួត​ជាប់​គ្នា បែប​នេះ​លោក Sarri មាន​បំណង​នឹង​ផ្តល់​ពេលវេលា​សម្រាក​សមស្រប​មួយ​សម្រាប់​លោក មុន​ឈាន​ដល់​ជំនួប Derby ទល់ Torino នៅ​ថ្ងៃ​ទី ២ សឹម​ដាក់​កីឡាករ​ព័រទុយហ្គាល់​ឲ្យ​ត្រលប់​មក​វិញ។

ប្រភព​ពី IIBianconeri.com ​បាន​សង្កត់​ធ្ងន់​ថា​ចំណាត់ការ​របស់ Sarri គឺ​មិន​ចង់​ឲ្យ​មាន​ការ​ពឹងផ្អែក​តែ​លើ Ronaldo ម្នាក់​ខ្លាំង​ពេក ដោយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​មាន Dybala និង Higuain ក៏​ដូច​ជា Bernardesci ក៏​ត្រៀម​រួចរាល់​សម្រាប់​ការ​លេង​ទល់ Lecce ពេល​ខាង​មុខ​ផង​ដែរ៕ ប្រភព៖ AF

  • ក្រោយ​លេង ៧ ប្រកួត​ជាប់​គ្នា​ចន្លោះ​ពេល ២៤ ​ថ្ងៃ Sarri ​ចង់​ឲ្យ Ronaldo សម្រាក​ខ្លះ​ហើយ