• FIFA Club World Cup ​នឹង​ប្រើ​រូបមន្ត​ថ្មី ​នៅ​ឆ្នាំ​២០២១​

    ពាន​រង្វាន់ FIFA Club World Cup ​នឹង​ប្រើ​ប្រាស់​រូបមន្ត​ថ្មី​នៅ​ឆ្នាំ ២០២១ ​ដោយ​តំឡើង​ដល់​២៤​ក្រុម ​និង​យក​ប្រទេស​ចិន​ជា​ម្ចាស់​ផ្ទះ លេង​៤​ឆ្នាំ​ម្ដង​។

    ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ទាប់ ​នៅ​ប្រើ​រូបមន្ដ​ចាស់​ដដែល ​លេង​៧​ក្រុម ហើយ​កាតា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត FIFA Club World Cup ។ ​នៅ​ឆ្នាំ ២០២១ ​រូបមន្ត​ថ្មី ​គឺ​ក្រុម​ Real Madrid ​ម្ចាស់​ពាន Champions League ​និង​ក្រុម AT Madrid ​ម្ចាស់​ពាន Europa League   កាល​ពី ពីរ​ឆ្នាំ​មុន មាន​សិទ្ធិ​ចូល​លេង។ ស្រប​ពេល​ឆ្នាំ​មុន Liverpool ​និង Chelsea ដែល​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់​តំបន់​អឺរ៉ុប​ដែរ​នោះ ក៏​មាន​ឈ្មោះ​ដូច​គ្នា។ ពួកគេ​នឹង​ត្រូវ​រង់ចាំ​ម្ចាស់​ពាន​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ទាប់​ទៀត ​ដើម្បី​បូក​ផ្សំ​គ្នា​ជាមួយ​ក្រុម​ម្ចាស់​ពាន​ប្រចាំ​ទ្វីប​ដទៃ​ទៀត ​បង្គ្រប់​២៤​ក្រុម។

    ការ​លេង​ពាន​រង្វាន់​រូបសម្បន្ន​ថ្មី​នេះ ​នឹង​ធ្វើ​ដូច FIFA World Cup ​ដែរ ​ដោយ​លេង​៤​ឆ្នាំ​ម្ដង ​និង​ចាប់​ពូល។ ប្រទេស​ដំបូង​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​នេះ គឺ​ប្រទេស​ចិន​៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT