Robin van Persie ​ថា​កីឡាករ Arsenal ​និង​គ្រូ មិន​ទាន់​យល់​ចិត្ត​គ្នា​ទេ​

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម​ Vitoria ​ទាំង​ប្រផុតប្រផើយ ៣-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​កាល​ពី​យប់មិញ​នេះ។

ត្បិត​តែ​ឈ្នះ​មែន ប៉ុន្តែ​ទម្រង់​លេង​ក្រុម​នៅ​មិន​ទាន់​ល្អ​ទេ។ អតីត​កីឡាករ Arsenal ​​លោក Robin van Persie ​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ច្រើន​។ អ្វី​ដែល​ពិសេស​នោះ​គឺ​កីឡាករ​ក្រុម​ផ្ទាល់ ​ហាក់​ដូចជា​មិន​ទាន់​យល់​ចិត្ត​អ្នក​ចាត់ការ Emery ​នៅ​ឡើយ​ទេ។ ​ដោយ​ទំនាក់ទំនង​រវាង​អ្នក​ចាត់ការ​និង​កូន​ក្រុម ​ហាក់​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ឡើយ។ ​ការ​មិន​អាច​បញ្ជា​កូន​ក្រុម​ឱ្យ​យល់​ពី​តាក់តិច ​ពី​កន្លែង​ឈរ​បញ្ជា​បាន នោះ​នឹង​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​ក្រុម​មិន​ខាន។

ក្រុម Arsenal ​នា​រដូវ​កាល​នេះ ​បាន​ដាក់​គោលដៅ​ធ្វើ​យ៉ាង​ណា​ចូល Top4 ​ដើម្បី​លេង​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ក្រោយ​ឱ្យ​បាន។ ​ក្លឹប​នេះ បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ ដើម្បី​នាំ​អ្នក​ថ្មី​ចូល​ក្រុម៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT