​បាល់​ចូល​មុខ តែ​អាជ្ញាកណ្ដាល​ឱ្យ​ប៉េណាល់ទី​ធ្វើ​ឱ្យ Roma ​ស្មើ​យប់មិញ​

ក្រុម Roma ​បាន​ត្រឹម​ស្មើ​ក្រុម​ Borussia Monchengladbach ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​យប់មិញ ​ក្រោយ​ពី​មាន​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​កើត​ឡើង។

Zaniolo ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ Roma ​មុន​នៅ​នាទី​៣២ ​ហើយ​សឹង​តែ​ទទួល​បាន​ជ័យជម្នះ​៣​ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ស្មើ​វិញ ​ក្រោយ​ពី Stindl ​ប៉េណាល់ទី​ចូល​នៅ​នាទី​៩០+៥។ ​ការ​ទទួល​បាន​បាល់​ប៉េណាល់ទី​របស់​ក្រុម Borussia Monchengladbach ​នេះ ​កំពុង​តែ​មាន​ការ​តវ៉ា​ជា​ច្រើន ត្បិត​អី​បាល់​នេះ ​ក្រុម Roma ​គិត​ថា​មិន​សម​បាន​ឡើយ។

Smalling ​ខ្សែ​ការពារ Roma ​ជា​អ្នក​រារាំង​បាល់​តែត​ពី​ខាង​កីឡាករ Monchengladbach ​ដោយ​យក​ក្បាល​ទៅ​បាំង​បាល់​នោះ ​ប៉ុន្តែ​អាជ្ញាកណ្ដាល​បែរ​ជា​មើល​ឃើញ​ថា​បាល់​នោះ​ប៉ះ​ដៃ​ទៅ​វិញ ទើប​លោក​សម្រេច​ផ្ដល់​ប៉េណាល់ទី​តែ​ម្ដង។ ​ស្រប​ពេល​ការ​ប្រកួត​នោះ ​ក៏​មិន​បាន​ប្រើ​ VAR ​ដើម្បី Review ​កាត់​សេចក្ដី​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT