ក្រុមកាំភ្លើងធំ Arsenal យកឈ្នះលើក្រុម Vitoria នៅចុងម៉ោង ៣-២ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ Europa League កាលពីយប់មិញនេះ។
សម្រាប់ការប្រកួតនេះ ក្រុមភ្ញៀវ Vitoria ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដោយ Edwards នៅនាទីទី៨ មុនពេល Martinelli រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៣២។ មុនចប់តង់ទី១នេះ ក្រុមភ្ញៀវក៏រកបាន១គ្រាប់ទៀតនាំមុខជាថ្មី ដោយ Bruno Duarte នៅនាទី៣៦។ ក្រុមកាំភ្លើងធំ ចូលដល់តង់ទី២ ពួកគេព្យាយាមស្វែងរកឱកាសរហូតដល់នាទី៨០ ទើប Pepe រកបានតាមស្មើវិញ ២-២។
ការប្រកួតឈានចូលនាទីបន្ថែម៩០+២ ទៅហើយ ទើប Pepe ដដែល រកបាន១គ្រាប់ទៀត ជាគ្រាប់បាល់ជ័យជម្នះតែម្ដង ក្នុងលទ្ធផល ៣-២។ យកបាន៣ពិន្ទុបន្ថែមនេះ ក្រុមArsenal ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាង ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួតតែម្ដង៕ប្រភព៖ Dailymail